អាមេរិកបញ្ចេញនាវាដ្រូនគំរូទំនើបបំផុតក្នុងលោក
សហរដ្ឋអាមេរិកបានបញ្ចេញនាវាដ្រូនបើកក្រោមសមុទ្រគំរូដំបូងបង្អស់ក្នុងពិភពលោក ដែលត្រូវបានគេដាក់រហ័សនាមថា Manta Ray ហើយវាត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតសព្វាវុធការពារជាតិអាមេរិក Northrop Grumman។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Telegraph។ នាវាដ្រូនដ៏ទំនើប ដែលរចនារូបរាង និងដាក់ឈ្មោះយកគំរូតាមសត្វបបែលសមុទ្រនេះ ថតបានដោយផ្កាយរណប នៅពេលវាចូលចតនៅឯមូលដ្ឋានទ័ពជើងទឹក Port Hueneme ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ យោងតាមក្រុមហ៊ុន Northrop Grumman បានបង្ហើបឱ្យដឹងថា នាវាដ្រូន Manta Ray នេះ មានប្រវែងជាង ១០ម៉ែត្រ អាចទម្លាក់ និងលើកយុថ្កាបានដោយខ្លួនឯង…